ខេត្ដកំពង់ចាម៖ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីផ្សព្វផ្សាយផ្តល់ព័ត៌មានចល័តឃុំ(CMAWs) និងលោក លោកស្រីមេឃុំ ក្នុងការបំពេញការងារដែលទទួលបានជោកជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ អញ្ជើញប្រគល់កុំព្យូទ័រយួរដៃ ចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីន ចំនួន ៤០គ្រឿង ដែលជាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ជូនដល់ឃុំគោលដៅទាំង ៤០ឃុំ ក្នុងស្រុកចំនួន៥ រួមមាន÷ ស្រុកបាធាយ -ជើងព្រៃ -កងមាស -កោះសូទិន និងស្រុកស្ទឹងត្រង់។ ពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម មានអ្នកចូលរួមចំនួន សរុប ៩៥នាក់ខេ។