ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមពិធីសម្ភោធសមិទ្ធិផលនានា នៅវត្តកងចក្រ ហៅវត្តបឹងត្រាវ ភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស មានប្រជាពលរដ្ឋចូលរួមសរុប ១ ០០០នាក់ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានប្រគេងបច្ច័យដល់វត្តកងចក្រនូវថវិកា ២០ ០០០ ០០០រៀល ឧបត្ថម្ភកងកម្លាំងទាំង៣ ថវិកា ១ ០០០ ០០០រៀល និងឯកឧត្តម យូ ស៊ុនឡុង បានឧបត្ថម្ភកម្មវិធីបុណ្យចំនួន ៤ ០៤០ ០០០រៀល ជូនតាជីយាយជីចំនួន១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១០ ០០០រៀល សរុបថវិកា ២៦ ០៤០ ០០០រៀល ។ បន្ទាប់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំយុវជន និងកីឡា បានចូលរួមសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយុវជន Lions Clubs កម្ពុជា នៅវិឡាល័យកងតាណឹង ឃុំកងតាណឹង ដែលមានអ្នកចូលរួមសរុបចំនួន ១២៧នាក់ ស្រី៧៥នាក់ ។