ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារបានប្រារព្ធពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃឧទ្ទិសកុសលជូនចំពោះដូងវិញ្ញាណក្ខន្ធឧបាសក សាយ គឹមស៊ាន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេច ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០០:៤៥ នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃប្រារព្ធធ្វើនៅវត្តវិសុទ្ធវស្សា កណ្ដាលកោះសូទិន ស្ថិតនៅភូមិ១០ ឃុំកោះសូទិន ខេត្តកំពង់ចាម ។ ដោយមានកាអញ្ជើញចូលរួមជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាគ២ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៣ ៤០០នាក់។