អតីតថ្នាក់ដឹកនាំមូលដ្ឋានមកពីអតីតCNRP ស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម


កំពង់ចាម៖រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម មានរៀបចំពិធីបញ្ចូលសមាជិគណបក្សថ្មី មកពីអតីត CNRP ចំនួន ០៧រូប ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំំពង់ចាម និងដោយបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត, ឯកឧត្តមគណ:ប្រចាំការ ចំនួន៤រូប, ឯកឧត្តម ខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម និងលោក ម៉ម ហេន ប្រធានគណបក្សសង្កាត់វាលវង់។

សូមជម្រាបថា សមាជិកគណបក្សថ្មីទាំង ០៧រូប ដែលបាន ស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖

១. យង់ សារិ ប្រុស អតីតគណ:កម្មាធិការនាយកCNRP ឃុំជ្រៃវៀន ស្រុកព្រៃឈរ។
២.លី អៀង ប្រុស អតិតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។
៣.ស៊ឹម សុផល អតិតសមាជិកក្រុមប្រឹក្សាសង្កាត់បឹងកុក។
៤. ហ៊ត់ ម៉េងលាង អតិតបេក្ខជបម្រុងក្រុប្រឹក្សាសង្កាត់ កំពង់ចាម។
៥. យើង គឹមនី ស្រី អតិតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។
៦.ហម យុន អតិតសមាជិកCNRP សង្កាត់សំបួរមាស។
៧.វ៉ាញ ស៊ីណេត ស្រី អតិតសមាជិកCNRP សង្កាត់សំបួរមាស។

មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើទៅកាន់សមាជិក សមាជិកាថ្មី ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្តែងមនោសញ្ចេតនាអបអរសាទរស្វាគមន៍ ចំពោះសមាជិកថ្មីទាំង០៧រូប ដែលមានការភ្ញាក់រលឹកមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវការរីកចម្រើន និងសុខសន្តិភាពពេញលេញជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តមប្រធាន ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សថ្មី សូមមានភាពស្មោះត្រង់ជាមួយគណបក្ស ចូលរួមគាំទ្រគណបក្ស ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងអាណត្តិជាបន្តបន្ទាប់ តបតាមទិសស្លោក “សមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោត១សន្លឹក”។ ឯកឧត្តមប្រធាន ក៏បានជំរុញឱ្យបងប្អូនជួយចលនាសមាជិក ដែលជាអតិតគណបក្សប្រឆាំង ឲ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ហើយគណបក្សប្រជាជនកម្ពុជា សូមបើកទ្វារស្វាគមន៍បងប្អូនគ្រប់ពេលវេលា៕