អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត


កំពង់ចាម៖នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដែលកិច្ចប្រជុំនេះនឹងធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន÷ ត្រួតពិនិត្យ រៀបចំធ្វើសន្និបាត និងការធ្វើបទបង្ហាញអំពីសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការឆ្នាំ២០២១ និងទិសដៅការងារ២០២២ និងផ្សព្វផ្សាយលទ្ធផលប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ពិសេសលក្ខណៈសម្បត្តិនៃគោលនយោបាយដែលស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងការរៀបចំបែងចែកក្រុមពិភាក្សាដើម្បីផ្ដល់ធាតុចូលសំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ របស់រដ្ឋបាលខេត្តកំពង់ចាម។