កំពង់ចាម៖នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ និងឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានអមដំណើរ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា អញ្ជើញ សម្ភោធឆ្លងដាក់ឲ្យប្រេីប្រាស់ សាលាបុណ្យសន្សំកុសល សាលារៀន មួយខ្នង និងសមិទ្ធផលនានានៅក្នុងវត្តបុទុម្ពរ ហៅវត្តសៀមបោយ ឃុំព្រៃចារ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម អភិបាលរងខេត្ត និងឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន គឺតែងតែគិតគូរពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺបានផ្តល់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ដោយឥតថ្លៃ និងបានផ្សព្វផ្សាយណែនាំអប់រំដល់បងប្អូនប្រជាពលរដ្ឋបង្កេីនការប្រុងប្រយត្ន៍ខ្ពស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តន៍វិធានសុខាភិបាល បីកុំ និង បីការពារ ឲ្យខ្ជាប់ខ្ជួន ជានិច្ច ។
ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានសម្តែងការកោតសសេីរចំពោះសមិទ្ធផលថ្មីៗទាំងអស់ក្នុងពេលនេះ គឺកេីតចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីឲ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រេីនជាបន្តបន្ទាប់ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដម វង សូត បានស្នេីដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះយោគយល់គ្នាចំពោះបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ជីវភាពពេលអំឡុងវិបត្តិកូវីដ១៩ ហេីយប្រសិនបេីបងប្អូនប្រជាពលរដ្ឋដែលមានបណ្ណ័សមធម៍ហេីយប៉ុន្តែមិនអាចបេីកប្រាក់ឧបត្ថម្ភនេះអាចទាក់ទងមកអាជ្ញាធរមូលដ្ឋានឬមន្ត្រីជំនាញដែលពាក់ព័ន្ធ ដេីម្បីសម្របសម្រួលភាពងាយស្រួលដល់គ្រួសារដែលត្រូវទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា។