នៅព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម សុះ មូសីន សមាជិករដ្ឋសភា និងជាអនុប្រធានសសយកកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា បានអញ្ជើញចូលរួមពីមន្ត្រីរាជការ យុវជនសសយកខេត្តកំពង់ចាម បានចូលរួមក្នុងពិធីបិទបញ្ជប់គម្រោង ស្តីពីការចូលរួមរបស់យុវជនក្នុងការងារអនាម័យសំរាម នៅទីសាធារណ:ក្នុងក្រុងកំពង់ចាម ។
ឯកឧត្ដម ហាន កុសល អភិបាលរងខេត្តនិងជាប្រធានយុវជនសសយកខេត្តកំពង់ចាម បានលើកឡើងថា យុវជនយើងត្រូវខិតខំប្រឹងប្រែងបន្តសកម្មភាពចូលរួមក្នុងការងារសង្គមលើបញ្ហាសម្រាមក្នុងក្រុងកំពង់ចាម ដើម្បីឲ្យក្រុងកំពង់ចាម និងប្រទេសទាំងមូលមានសោភណ្ឌភាពទាក់ទងនិងចេះគ្រប់គ្រងសម្រាមឲ្យមានតម្លៃក្នុងការលើកស្ទួយអនាម័យបរិស្ថានជុំវិញផងដែរ។
ក្នុងនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម យុវជនត្រូវក្លាយខ្លួនទៅជាជនគំរូ កុំឃើញសម្រាមនាំគ្នាបន្ទោសលើអាជ្ញាធរ ព្រោះសម្រាមកើតចេញមកពីប្រជាពលរដ្ឋ យុវជន និងព្រះសង្ឃផ្ទាល់ទេ ដូច្នោះយើងគួរតែនាំគ្នាទុកដាក់សម្រាមនិងថែរក្សារបរិស្ថានឲ្យបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសមកទស្សនាសង្គមជាតិឲ្យកាន់ល្អប្រសើរឡើងទៀត។ ឯកឧត្ដមបន្ថែមទៀតថា យុវជនយើងត្រូវតែប្រមើមើលការងារសង្គមឲ្យបានល្អិតល្អន់ក្នុងការចូលរួមលើកស្ទួយប្រទេសកាន់តែល្អ ក្នុងបញ្ហាសម្រាមនៅតាមទីសាធារណ:ក៍ដូចនៅតាមកន្លែងទាក់ទាញភ្ញៀវទេសចរជាដើម។
យុវជនយើងត្រូវយកចិត្តទុកខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយខ្លួនជាសសរទ្រូងនៃប្រទេសជាតិ និងធនធានមនុស្សដ៍រឹងមាំក្នុងការងារអនាម័យសម្រាមនៅតាមទីសាធារណ:បន្ថែមទៀត៕