លោក ស្រី សុភ័ក្រ្ត ប្រធាន យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានចូលរួមកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល


កំពង់ចាម៖ស្នាក់ការគណក្សរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២​ លោក ស្រី សុភ័ក្រ្ត ប្រធាន យុវជន គណបក្ស ប្រជាជន កម្ពុជា ខេត្ត កំពង់ចាម បានចូលរួមកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សថ្នាក់កណ្ដាល បានប្រព្រឹត្តទៅដោយជោគជ័យ និងមានផ្លែផ្កា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល។ តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃយុវជនគណក្សថ្នាក់កណ្ដាលទាំងអស់យ៉ាងសស្រាក់សស្រាំនាឆ្នាំ ២០២១ កន្លងមក ជាមួយនឹងការដាក់ចេញនូវទិសដៅភារកិច្ចសម្រាប់ឆ្នាំ ២០២២ បន្តទៀត។