អំណោយលោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ចំពោះប្រធានក្រុមយុវជនសកម្មបណ្តាញសង្គម (KCY) ស្រុកបាធាយ


កំពង់ចាម៖ ថ្ងៃសៅរ៍ ១២ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម (ហៅកាត់ KCY) នៃក្រុមការងារយុវជនគណបក្ស ខេត្ត ដែលមាន៖ លោក ទូច ចាន់ណា ជាប្រធានផែន លោក ថុង សីហា អនុប្រធានផែន លោក ថេ សុភ័ក្ត្រ ជំនួយការផែន ព្រះគ្រូ ជី សំណាង ជំនួយការផែន និង សហការី បាននាំយក អំណោយរបស់ លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ លោក ថេត ស៉ីថាន់ ប្រធានក្រុមយុវជនសកម្មKCY ក្រុមទី១ ស្រុកបាធាយ និងជាសកម្មជនយុវជនគណបក្ស ឃុំ ទំនប់ ស្រុកបាធាយ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នឹងកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក ស្រុកបាធាយ។ ជាមួយគ្នាក៏មាន សមាសភាពក្រុមការងារយុវជនគណបក្សស្រុកបាធាយចូលរួមផងដែរ។

ស្ថានភាពអ្នជំងឺ៖ បានធូរស្បេីយខ្លះហេីយ តែនៅបន្តសម្រាកព្យាបាល ជាពិសេសរបួសកែងជេីងធ្ងន់។ អំណោយដែលបានជូន រួមមាន៖ ថវិកា ចំនួន 300,000៛ (សាមសិបម៉េីនរៀល) ទឹកសុទ្ធ ១កេះ និង ទឹកផ្លែឈេី ១កេះ ។