កិច្ចប្រជុំប្រចាំខែមករានិងទិសដៅបន្តរបស់ក្រុមការងារយុវជនគណបក្សស្រុកកំពង់សៀម ខេត្តកំពង់ចាម


កំពង់ចាម៖ នៅថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២២នេះ លោក ប៊ិន ឡាដា ប្រធានក្រុមការងារយុវជនគណបក្សស្រុកកំពង់សៀម បានដឹកនាំកិច្ចប្រជុំប្រចាំខែមករា និងលើកទិសដៅបន្តរ នៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម ។ សមាសភាពចូលរួម៖ ប្រធានស្នាក់ការគណបក្សស្រុក លោក លោកស្រី អនុប្រធាន ក្រុមការងារយុវជនគណបក្សស្រុក លោក លោកស្រី សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សស្រុក និងលោក លោកស្រី ជាសមាជិកយុវជនគណបក្សស្រុក សរុបអ្នកចូលរួម ៦៧ នាក់ ស្រី ២៤ នាក់។