ឯកឧត្តម លន់ លឹមថៃ ប្រធានគណបក្សប្រជាជន ខេត្តកំពង់ចាម បានដឹកនាំ សមាជិកសមាជិកាបក្ស គោរពវិញ្ញាណក្ខន្ធ័ សម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណៈបក្សប្រជាជនកម្ពុជា ។


នៅថ្ងៃទី​ ​១០ ​ខែ​ មិថុនា​ ឆ្នាំ​២០១៥ ​​ឯកឧត្តម ​លន់ ​​លឹមថៃ ​ប្រធាន​គណបក្ស ​ប្រជាជន​កម្ពុជា​ ខេត្ត​កំពង់ចាម​ ​បាន​ដឹកនាំ​សមាជិក​សមាជិកា​​ គណបក្ស​ខេត្ត ​ចំនួន​៣៤៧​នាក់​ គោរព​វិញ្ញាណ​ក្ខន្ធ័​ និង​ បង្សុកូល ​ឧទ្ទិស​កុសល​ ផល​បុណ្យ​ជូនដល់​សម្តេច​អគ្គ​មហា​ធម្មពោធិ​សាល​ ជា ​​ស៊ីម ​​នៅ​មន្ទីរ​គណ​បក្ស​ខេត្ត​កំពង់ចាម​។
​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ​ជា ​​ស៊ីម ​បាន​ទទួល​អនិច្ច​កម្ម ​កាលពី​ថ្ងៃទី​ ៨ ​ខែ ​មិថុនា ​ឆ្នាំ​២០១៥​ ។​ ​សមាជិក​សមាជិកា​គណបក្ស​ខេត្ត​ទាំងមូល ​មាន​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ ​ស្តាយ​ស្រ​ណោះ ​អា​លោះ​អាល័យ​ ចំពោះ​ការ​បាត់បង់​រូបសម្តេច​ដែល​ជាអគ្គមគ្គុទេស​ដ៏​ឆ្នើម​របស់​ជាតិ​។​ សមាជិក​សមាជិក​ទាំង​មូល​សូម​បួង​សួង​អោយ​វិញ្ញាណ​ក្ខន្ធ័​សម្តេច​បាន​អញ្ជើញ​ទៅ​សោយ​សុខ​ក្នុង​សុខ​គតិ​ភព​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។

photo_2015-06-18_11-31-12photo_2015-06-18_11-29-44photo_2015-06-18_11-30-30photo_2015-06-18_11-29-52photo_2015-06-18_11-28-28photo_2015-06-18_11-28-43photo_2015-06-18_11-29-30photo_2015-06-18_11-30-08