កំពង់ចាម៖នាព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២២ ឯកឧត្តម សុក ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំល្វាលើ និង លោក សំ ពិសិដ្ឋ ប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកចំការលេី បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ជូលសមាជិកគណបក្សប្រជាជនថ្មី ចំនួន៨០នាក់ ស្រី៤២នាក់ សមាសភាពចូលរួមមាន: អនុប្រធាន-សមាជិក ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ប្រធាន-អនុ-សមាជិក គណបក្សឃុំ-ភូមិ សរុបអ្នកចូលរួមចំនួន ១១៩នាក់ស្រី៤៧នាក់ នៅស្នាក់ការគណបក្សឃុំល្វាលើ ក្នុងឱកាសនោះដែរបានផ្ដល់ជូន អាវ មួក ដល់សមាជិកគណបក្ស អាវ១៦០ មួក១៦០ សាប៊ូលុច្យ ៣កេះ នំប៉័ង ៨០ដើម អស់ថវិកាចំនួន ៥៨៤,៨ ដុល្លារ ជាថវិការបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំល្វាលើ និង នំធុង ២ធុងទឹកបរិសុទ្ទ ១០យួរអស់ថវិកា ១៦៥,០០០៛ ជាថវិការបស់គណបក្សឃុំល្វាលើ ។