ពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៥៤នាក់ មកពីអតីតសកម្មជនគណបក្សសង្គ្រោះជាតិ


ថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ៣០  ខែ កញ្ញា   ឆ្នាំ២០១៨ ឯកឧត្តម គួច ​ចំរើន អភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៥៤នាក់ អតីតសកម្មជនគណបក្សសង្គ្រោះជាតិ មកពីស្រុកជើងព្រៃ បាធាយ និងក្រុងកំពង់ចាម នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាក្នុងមួយម្នាក់ៗ២០ ០០០រៀល និងឧបត្ថម្ភចំណាយលើកការដឹកជញ្ជូនថវិកា១ ០០០ ០០០រៀល សរុបថវិកា២ ០៨០ ០០០រៀល។