ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានចូលរួមពិធីដាក់បិណ្ឌទី៥ នៅវត្តខេមវ័ន


ថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ២៩  ខែ កញ្ញា   ឆ្នាំ២០១៨

ឯកឧត្តម យឹម ឆៃលី  ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាម ឯកឧត្តម    លន់ លឹមថៃ តំណាងរាស្រ្តមណ្ឌលកំពង់ចាម លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ ស្រី គឹមឆយ លោកជំទាវ កុល ធារិន តំណាងរាស្រ្តមណ្ឌលកំពង់ចាម លោកជំទាវ ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភាភូមិភាគ២ និងលោកជំទាវ ឯកឧត្តម ជឹម លាវ សមាជិកព្រឺទ្ធសភា ភូមិភាគ២ បានចូលរួមពិធីដាក់បិណ្ឌទី៥ នៅវត្តពុទ្ធិការាម (ហៅវត្តតាយក) ក្នុងឃុំក្រឡា ស្រុកកំពង់សៀម ។ បន្ទាប់មកឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមពិធីដាក់បិណ្ឌទី៥ នៅវត្តខេមវ័ន(ហៅវត្តបឹងស្នាយ) ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។