ឯកឧត្តម អ៊ុន ចាន់ដា រួមដំណើរជាមួយ ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកសាងអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ


កំពង់ចាម៖នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត និងសហការី អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកសាងអគារទីស្នាក់ការគណបក្សប្រជាជនស្រុក ចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ចំការលើ ។ ពិធីដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ទូទាំងស្រុកចំការលើ យុវជនជនបង្គោលថ្នាក់កណ្ដាលចុះជួយស្រុក ឃុំ ,មន្ត្រីគណបក្សខេត្តចុះជួយស្រុក-ឃុំ រួមនឹងមន្ត្រីគណបក្សថ្នាក់មូលដ្ឋានជាច្រើនរូបទៀត។

គួរបញ្ជាក់ថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ដែលប្រារព្វពិធីក្រុងពាលី បើកការដ្ឋានកសាងនាពេលនេះគឺមាន ចំនួន ០២ អគារ -អគារទី១ ជាសាលប្រជុំ មានកំពស់១ជាន់ ទំហំ ២១,៥ម×៣៦ម
-អគារទី២ មានកំពស់៣ជាន់ ទំហំ១២,៥ម×២៧ម ។

On the morning of January 13, H.E. Un Chanda, Member of the Central Committee of CPP, attended the Groundbreaking Ceremony of the New Department of CPP for Chamkar Ler district. The ceremony was held under the presidency of H.E. Hun Manet, Member of the Central Committee of CPP and Head of Working Group for Chamkar Ler district.