កំពង់ចាម៖នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៣២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលាខេត្តកំពង់ចាម។
សម្រាប់របៀបវីរៈនៃកិច្ចប្រជុំនាព្រឹកនេះ រួមមាន:
១- ពិនិត្យ និងអនុម័តសេចក្ដីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅកាងារប្រចាំឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែចាប់ពីខែ(មករា-កុម្ភៈ -មីនា ) ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤- បញ្ហាផ្សេងៗ។