​ឯកឧត្តម ហាន កុសល សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាមបានអញ្ជើញចូលរួម ជាអធិបតីក្នុងអង្គសន្និបាតគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំសំពងជ័យ ស្រុកជើងព្រៃ


កំពង់ចាម៖នៅព្រឹកថ្ងៃទី០9 ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ហាន កុសល សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាមបានអញ្ជើញចូលរួម ជាអធិបតីក្នុងអង្គសន្និបាតគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំសំពងជ័យ ស្រុកជើងព្រៃ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលប្រារព្ធឡើងនៅស្នាក់ការគណបក្សឃុំសំពងជ័យ ។

ក្នុងនោះផងដែរ អង្គសន្និបាតក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម អ៊ុ អុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ និងលោក អូត ឈាងលី អនុប្រធានគណៈកម្មាធិការគណបក្ស ស្រុក ។ សសមាជិកគណបក្សឃុំចូលរួមមានប្រមាណ ១០០នាក់ ដែលម្នាក់ៗទទួលបានថវិកា ១០,០០០រៀល និងសារ៉ុង១ ។ សន្និបាតបានដំណើរការយ៉ាងរលូនល្អ តាមរបៀបវារៈដែលបានគ្រោងទុក ។ បេក្ខភាពក្រុមប្រឹក្សាឃុំមានចំនួន ២២រូប ក្នុងនោះ ពេញសិទ្ធិ ១១រូប និងបម្រុង ១១រូបផងដែរ ។