នាព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២២ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ជួយ៣ឃុំ (ឃុំកោះរកា កោះទន្ទឹម និងឃុំកោះមិត្ត) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាមស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារយៈពេល៥ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕