ឯកឧត្តម ប៉ាន សូរស័ក្តិ បានអញ្ជើញជួបសំណេះសំណាលនិងផ្តល់រង្វាន់ជូនដល់សិស្សា​នុសិ​ស្ស ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ


ថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ២៥  ខែ កញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ បានជួបសំណេះសំណាលនិងផ្តល់រង្វាន់ជូនដល់សិស្សា​នុសិ​ស្ស ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨ សម័យប្រលង ២០ សីហា ២០១៨ មានចំនួន ៤៥៤នាក់ ស្រី ចំនួន២៨៥នាក់ និងបេក្ខជនស្វ័យរិន១២៧នាក់ ស្រី ៧៦នាក់ សរុប៥៧៩នាក់ ស្រី៣០៣នាក់ ។ បានផ្តល់រង្វាន់ជូនដល់សិស្សា​នុសិស្សជ័យលាភី និទ្ទេស A ចំនួន ០៤ នាក់ ដោយម្នាក់ៗទទួលបាន ម៉ូតូ ០១គ្រឿង ថវិកា ៥ម៉ឺនរៀល សិស្សានុសិស្ស និទ្ទេស B ដល់ E សរុបចំនួន៤៥០នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល គ្រូបំប៉នក្នុងម្នាក់ ៦០ម៉ឺនរៀល នាយក នាយករង និងអាណាព្យាបាលសិស្សក្នុងម្នាក់ៗ៥ម៉ឺនរៀលមន្រ្តីរាជការចូលរួមក្នុងម្នាក់ ២ម៉ឺនរៀល និងផ្តល់អាហារូបករណ៍របស់សម្តេច រយៈពេល៤ឆ្នាំ ចំនួន១៥កន្លែងជូនដល់សិស្សក្រីក្រសរុបថវិការ ២៨.៩៥០.០០០រៀល។