ឯកឧត្តម ហ៊ុន ណេង អញ្ជើញជួបសំណេះសំណាលជាមួយមាតាបីតាសិស្សជ័យលាភីនិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


ថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២២  ខែកញ្ញា  ឆ្នាំ២០១៨

ឯកឧត្តម ហ៊ុន ណេង តំណាងរាស្រ្ដខេត្តកំពង់ចាម  និងជាអនុប្រធានទី១ក្រុមការងារថ្នាក់ កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ បានជួបសំណេះសំណាល ជាមួយ មាតាបីតាសិស្សជ័យលាភីនិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  ចំនួន០៣នាក់ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជ័យលាភីទាំង៣នាក់ ក្នុងម្នាក់ៗ ម៉ូតូ០១គ្រឿង និងថវិកា ១០០ ០០០រៀល សរុបម៉ូតូ ០៣គ្រឿង និងថវិកា ៣០០ ០០០រៀល។