ថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មហាកុដ វត្តគិរីសាលវ័ន ឃុំទ្រាន ស្រុកកំពង់សៀម សរុបអ្នកចូលរួម និងប្រជាពលរដ្ឋចូលរួមសរុប ១ ១៥៥នាក់ ស្រី ៨៦២នាក់ ក្នុងឱកាសនោះឯកឧត្តម បានឧបត្ថម្ភថវិកាសម្រាប់កសាងចំនួន ៦ ៤០០ដុល្លារ ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមម្នាក់ៗ ទទួលបានថវិកា ១០ ០០០រៀល និងក្រុមការងារចុះជួយឃុំទ្រាន ស្រុកកំពង់សៀម បានថវិកាចូលកសាងចំនួន ១ ៦០០ដុល្លារ សរុបថវិការ ១១ ៥៥០ ០០០រៀល និងប្រាកដុល្លាសរុប ៨ ០០០ដុល្លារ ។