ថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងឯកឧត្តមអភិបាលរងខេត្ត បានចុះពិនិត្យស្ថានភាពបាក់ ស្រុតច្រាំងទន្លេ នៅឃុំកោះអណ្តែត ឫស្សីស្រុក ផ្ទះកណ្តាល ព្រែកពោធិ៍ និងឃុំមានជ័យ ស្រុកស្រីសន្ធរ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរុះរើផ្ទះពីទីតាំងបាក់ស្រុតច្រាំងទន្លេ ចំនួន ៤២គ្រួសារ ដោយក្នុង០១គ្រួសារៗ ទទួលបាន អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង តង់១ ភួយ១ សារ៉ុង១ និងថវិកា១០០ ០០០រៀល និងឧបត្ថម្ភ លោក លោកស្រី មេឃុំចំនួន៥ឃុំ ក្នុង១ឃុំៗ ៥០០ ០០០រៀល សរុបថវិកា៦.៧០០.០០០រៀល ក្នុងឱកាសនោះ ឯកឧត្តម បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ ក្នុងស្រុកស្រីសន្ធរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ។ បន្ទាប់មក ឯកឧត្តម និងឯកឧត្តមអភិបាលរងខេត្ត បានចុះពិនិត្យស្ថានីយ៍បូមរំដោះទឹកភ្លៀង និងទឹកលូ ចេញពីក្រុងកំពង់ចាម ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម។