គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បញ្ចូលសមាជិកថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ


កំពង់ចាម៖នៅរសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៤:៣០នាទីរសៀល ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចូលសមាជិគណបក្សថ្មី ចំនួន ៥ រូប ដែលជាអតីតមន្ត្រីមូលដ្ឋានៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងនោះរួមមាន៖


១.លោកស្រី ទឹង សុភាព អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់
២.លោកស្រី ទឹង គាលីវ អតីតសមជិកបម្រុក្រុមប្រឹក្សាងសង្កាត់វាលវង់
៣.លោក សោ សុន អតីតសមាជិកក្រុមប្រឹក្សាឃុំមៀនស្រុកព្រៃឈរ
៤.លោក ប៉ោ ងន់ អតីតសមាជិកបម្រុងក្រុមប្រឹក្សាសង្កាត់វាលវង់
៥.លោក ជឹម គឹមហុង អតីតសមាជិកបម្រុងក្រុមប្រឹក្សាឃុំថ្មពូន ស្រុកព្រៃឈរ ។

ពិធីនោះក៏មានការអញ្ជើញរូលរួមពីសំណាក់ គណ:ប្រចាំការ នៃគណ:អចិន្ត្រៃយ៍គណបក្សខេត្តចំនួន៥រូប, ឯកឧត្តម ខាត់ កុសល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម រួមជាមួយសហការីចនួន៣ រូបផ្សេងទៀត ។

មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើក្នុងឧកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត បានថ្លែងនូវការស្វាគមន៍ចំពោះសមាជិកថ្មីដែលបានភ្ញាក់រលឹកចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់ប្រទេសជាតិ ។ ជាមួយនោះឯកឧត្តមប្រធាន បានអំពាវនាវសូមឲ្យបងប្អូនចូលរួមជាមួយគណបក្ស និងរាជរដ្ឋាភិបាល ដោយទឹកចិត្តស្មោះត្រង់ ជាពិសេសកុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមទិសស្លោក “សមាជិកគណបក្សម្នាក់ ជាសម្លេងឆ្នោតមួយសន្លឹក” និងសូមជួយចលនាបងប្អូនជាអតីតគណបក្សសង្គ្រោះជាតិ ផ្សេងទៀតឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានច្រើនថែមទៀត។ ឯកឧត្តមប្រធានគណបក្សបក្សខេត្ត ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជាត្រៀមទទួលបងប្អូនជានិច្ច ដើម្បីចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា។ ជាការផ្សាភ្ជាប់នូវមនោសញ្ចេតនាក្នុងនាមសមាជិកគណបក្សប្រជាជនកម្ពុជា ឯកឧត្តមប្រធានបានផ្តល់ជូននូវថវិកាមួយចំនួនជូនដល់សមាជិក ដែលបានចូលរួមក្នុងឱកាសនោះផងដែរ ៕