ថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦ ត្រូវនឹងថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងឯកឧត្តម អភិបាលរងខេត្ត បានចុះពិនិត្យការបាក់ស្រុតច្រាំងទន្លេនៅភូមិអង្គរទី៩ ឃុំអង្គរបាន និងភូមិក្តី ភូមិបឹងសាងលិច ឃុំសូរគង ស្រុកកងមាស និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរុះរើផ្ទះចំនួន២៣គ្រួសារក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយជូនគ្រួសាររុះរើផ្ទះចំនួន ២៣គ្រួសារ នៅឃុំអង្គរបាន ០១គ្រួសារ ឃុំសូរគង ២២គ្រួសារ សរុប២៣គ្រួសារ ដោយក្នុង០១គ្រួសារៗ ទទួលបាន អង្ករ៥០គីឡូក្រាម មីចំនួន២កេះ ត្រីខ១០កំប៉ុង តង់ចំនួន១ មុងចំនួន១ ភួយចំនួន១ សារ៉ុងចំនួន០១ និងថវិកាចំនួន ១០០ ០០០រៀល សរុបថវិកា ២ ៣០០ ០០០រៀល ។