ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត អញ្ចើញចូលកិច្ចប្រជុំត្រីមាសទី៤ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ


កំពង់ចាម៖នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ចើញចូលកិច្ចប្រជុំត្រីមាសទី៤ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ កិច្ចប្រជុំមានការចូលរួមពីអជ្ញាធរ ស្រុកក្រុងទាំង១០ និងមន្ទីរ អង្គការជាដៃគូ។


ក្នុងកិច្ចប្រជុំនេះគឺមានគោលបំណង ដល់អ្នកចូលរួមទាំងអស់ជាពិសេសថ្នាក់ក្រុង/ស្រុក យល់ដឹងពីនិតិវិធី និងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃភូមិ ODF និងចំនួនភូមិគ្រោងវាយតម្លៃជាភូមិ ODF របស់ក្រុង ស្រុកនីមួយៗ និងក្តាប់បានអំពីទិន្នន័យទឹកស្អាត និងអនាម័យរបស់ក្រុង ស្រុកនីមួយៗ និងការប្រើប្រាស់ទម្រង់ប្រមូលទិន្នន័យ ។ រួមទាំងកំណត់បាននូវការឯកភាពគ្នារវាងអង្គការទឹកស្អាត១០០១ ជាមួយមន្ទីរឧស្សាហកម្មខេត្ត៕