លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីប្រគល់ ទទួលជែលលាងដៃ របសកាកបាទក្រហមកម្ពុជា ដែលឧបត្ថម្ភ ដោយក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ជូនសាខាកាកបាទក្រហមកម្ពុជាខេត


កំពង់ចាម៖នាព្រឹកថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីប្រគល់ ទទួលជែលលាងដៃ របសកាកបាទក្រហមកម្ពុជា ដែលឧបត្ថម្ភ ដោយក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ជូនសាខាកាកបាទក្រហមកម្ពុជាខេត មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកទាំង ៨ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័ក អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ធ្វើនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។ ជែលដែលត្រូវប្រគល់ជូនក្នុងនោះរួមមាន៖

– មន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១០០កេស ស្មើនឹង ១.៦០០ដប
– មន្ទីរពេទ្យបង្អែកស្រុកទាំង៨ ក្នុង ១ស្រុកទទួលបានជែល ៦៥កេស ស្មើនឹង ១.០៤០ដប ក្នុងនោះរួមមានស្រុក៖ (បាធាយ,ជើងព្រៃ,ព្រៃឈរ,ចំការលើ, ស្ទឹងត្រង់, កងមាស, កោះសូទិន និងស្រុកស្រីសន្ធរ) ដោយឡែក សាខាកាកបាទក្រហមកម្ពុជាខេត្តទទួលបានជែល ៣០កេស ស្មើនឹង ៤៨០ដប និងអនុសាខាក្រុង-ស្រុកទាំងដប់ ក្នុង ០១អនុសាខាទទួលបាន ៣០កេស ស្មើនឹង ៤៨០ដប ។ កម្មវិធីមានការអញ្ជើញចូលរួមពី៖ លោកអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោកអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងលោក លោកស្រី តំណាងមន្ទីរពេទ្យបង្អែកទាំង៨ និងអនុសាខាក្រុងស្រុកទាំង១០ សរុបចំនួន ២៧នាក់៕