ថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០១៨
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានចូលរួមគោរពវិញ្ញាក្ខន្ធសព លោក នាង ហ៊ូ ត្រូវជាឪពុកបង្កើត លោកឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការរងយោធភូមិភាគ២ និងជាមេបញ្ជាការតំបន់ប្រតិបតិ្តការសឹករងខេត្តកំពង់ចាម នៅគេហដ្ឋានសពស្ថិតនៅសង្កាត់ស្រះចក រាជធានីភ្នំពេញនិងចូលបុណ្យបច្ច័យ ២ ០០០ ០០០រៀល។ បន្ទាបមកឯកឧត្តម គួច ចំរើន និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានចុះពិនិត្យក្រុមជាងស្ថាបនា របងវិទ្យាល័យសម្តេចជួនណាត ស្ថិតនៅឃុំក្រឡា ស្រុកកំពង់សៀម ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានចូលរួមឧបត្ថម្ភការសាងសង់ ចំនួន ២០ ប្រឡោះស្មើប្រវែង ៨០ម៉ែត្រ ។ បន្ទាប់មកទៀតឯកឧត្តម គួច ចំរើន និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានចូលរួមគោរពវិញ្ញាណខ័ន្ធសព លោក ជុំ អឿន ជាសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ ស្រុកព្រៃឈរ ដែលបានទទួលមរណៈភាព ដោយរោគាពាធ នៅផ្ទះរបស់លោក ភូមិលាងខ្សាច់ ឃុំបារាយណ៍ ស្រុកព្រៃឈរ និងចូលបុណ្យសពបច្ច័យ ១ ០០០ ០០០រៀល។