ថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្រ្តមណ្ដលកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃបានដឹកនាំកិច្ចប្រជុំជាមួយប្រធានក្រុមការងារចុះ
ជួយតាមឃុំ ក្នុងស្រុកជើងព្រៃ និងគណបក្សឃុំទាំង ១០ ក្នុងស្រុកជើងព្រៃ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ដែលមានអ្នកចូលរួមសរុបចំនួន ៥៤នាក់ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភគ្រឿងបំពាក់សាលប្រជុំរួមមាន៖ កៅអីបេងចំនួន២០ កញ្ចក់ក្រាលតុធំចំនួន៧ សរុបថវិកា ៤ ៩៤០ ០០០រៀល និងប្រាក់ដុល្លា ៥ ០៤២ដុល្លា។