លោកជំទាវ ប៉ាងដានី អភិបាលរង បានអញ្ជើញចូលរួមវគ្គបណុះបណ្ដាលស្ដីពី សិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់នានា ដែលពាក់ព័ន្ធ និងប្រព័ន្ធកិច្ចការពារកុមារ ការចំណាកស្រុកដោយសុវត្ថិភាព និងការជួញដូរមនុស្ស


កំពង់ចាម៖នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប៉ាងដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងលោកជំទាវ អនហេង លក្ខិណា សមជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ បានអញ្ជើញចូលរួមវគ្គបណុះបណ្ដាលស្ដីពី សិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់នានា ដែលពាក់ព័ន្ធ និងប្រព័ន្ធកិច្ចការពារកុមារ ការចំណាកស្រុកដោយសុវត្ថិភាព និងការជួញដូរមនុស្ស នៅក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក)ធ្វើនៅសាលប្រជុំតូចសាលាខេត្ត ដោយមានការចូលរួមពី គ.ក.ស.ក ថ្នាក់ខេត្ត ក្រុង-ស្រុក និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក) និងអង្គការ ហាការ(Hagar) ។


គោលបំណង នៃវគ្គបណ្ដុះបណ្ដាលគឺដើម្បីរំលឹកបន្ថែមទៅលើប្រធានបទសិទ្ធិកុមារ ប្រព័ន្ធកិច្ចការពារកុមារ និងច្បាប់ដែរពាក់ព័ន្ធនឹងកិច្ចការពារកុមារ,ផ្សព្វផ្សាយអំពីសកម្មភាពគម្រោងនានា ក៍ដូចជាស្វែងយល់បន្ថែមអំពីលទ្ធផលនានា ដែលអាជ្ញាធរ បាននឹងកំពុងអនុវត្ត ទាក់ទងនឹងពលករចំណាកស្រុក បញ្ហាប្រឈមសម្រាប់ពលករ ចំណាកស្រុក និងការជួញដូរមនុស្ស, លើកទិសដៅផែនការផ្សព្វផ្សាយបន្តសម្រាប់ស្រុកគោលដៅដែលបានជ្រើសរើស,បង្ករ បរិយាកាសឲ្យមានវេទិកាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហារួមគ្នា ស្ដីពីការគ្រប់គ្រងករណី និងបញ្ហាពលករចំណាកស្រុក ៕