ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម


ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៤  ខែ សីហា  ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន បានចូលរួមពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនចំនួន ៣សង្កាត់ ក្នុងក្រុងកំពង់ចាម រួមមាន សង្កាត់កំពង់ចាម សង្កាត់វាលវង់ និងសង្កាត់បឹងកក់ ចំនួន ៣១៧នាក់ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភសមាជិកថ្មី១ម្នាក់ៗថវិកា១០ ០០០រៀល សរុបថវិកា ៣ ១៧០ ០០០រៀល។ បន្ទាប់មក ឯកឧត្តម និងឯកឧត្តមអភិបាលរងខេត្ត បានចុះពិនិត្យទីតាំងដាក់ម៉ាស៊ីនបូមទឹករំដោះចេញពីក្រុងកំពង់ចាម និងបានចាត់តាំង មន្ត្រីជំនាញ ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅស្ថានីយបូមទឹក ចំនួន ២កន្លែង ក្នុងក្រុងកំពង់ចាម  និងត្រូវដាក់ម៉ាស៊ីនបូមទឹកនេះ រហូតដល់ទឹកទន្លេថយចុះក្នុងកម្រិត ១៤ ម៉ែត្រ។