ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ឯកឧត្តម លន់ លឹមថៃ ប្រធានគណបក្សខេត្ត និងឯកឧត្តម គួច ចំរើន អនុប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងពិធី ចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនគ្រួសាររងគ្រោះ ដោយទឹកជំនន់ចំនួន ១ ៤៤២គ្រួសារ នៅភូមិចំនួន ១៦ភូមិ ក្នុងឃុំជីរោទិ៍ទី១ ឃុំបឹងព្រួល និងឃុំទន្លេបិទ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ ដែលប្រារព្ធធ្វើឡើងនៅ ទួលសុវត្ថិភាព ឧកញ៉ា អាន ម៉ារឌី ក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ។ បន្ទាប់មក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ អាជីវករផ្សារកំពង់ចាម និងយកសម្ភារៈ និងបច្ច័យប្រគេនវត្តចំនួន ២ ក្នុងក្រុងកំពង់ចាម។