កំពង់ចាម៖នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសហការី បានអញ្ជើញ ចូលរួមចូលរួម កិច្ចប្រជ៉ំ ឆ្លងរបាយការណ៍ ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស រយៈពេល ១០ខែ សម្រាប់ ឆ្នាំ ២០២១ តាមរយៈ ប្រព័ន្ធអនឡាញ (Zoom Meeting ) កិច្ចប្រជ៉ំនេះប្រព្រឹត្តិទៅរយៈពេល (ពេញមួយថ្ងៃ) ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុន អេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ។
គោលបំណង នៃកិច្ចប្រជ៉ំគឺ៖ ដើម្បីពិនិត្យ ពិភាក្សាទៅលើ លទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ដែលបានអនុវត្ត ដោយអន្តរក្រសួង/ស្ថាប័ន ដែលជាសមាជិក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងលើកទិសដៅការងារ ឆ្នាំ២០២២ ។