ពិធីដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម


នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅក្រុងកំពង់ចាម នាទីលានសួនស្មៅមុខលាសាខេត្តកំពង់ចាម មានការប្រារព្ធពិធីដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ រួមគ្នារវាង សង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម និងឃុំចំនួន ៤ ក្នុងស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ឯកឧត្តម លន់ លឹមថៃ ប្រធានគណបក្សខេត្ត ឯកឧត្តម គួច ចំរើន អនុប្រធានគណបក្សខេត្ត ឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត ឯកឧត្តម សមាជិកព្រឹទ្ធសភា បេក្ខជនតំណារាស្ត្រមណ្ឌលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារចុះជួយក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ៨ ៣០០នាក់ រថយន្តចំនួន ៣២០គ្រឿង និងម៉ូតូចំនួន ២៥០០គ្រឿង ។