កំពង់ចាម ៖ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិកា គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ដើម្បីឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្សខេត្ត សម្រាប់ខែវិច្ឆិកា និងទិសដៅភារកិច្ចបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អនុប្រធានគណៈប្រចាំការ /ឯកឧត្តមអនុប្រធាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ជាច្រើនរូបទៀត នៅទីស្នាក់ការគណបក្សខេត្ត ។