ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ ថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ ឧបាសិកា ទ្រូ ឆេង


កំពង់ចាម ៖នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត ,ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ ថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ ឧបាសិកា ទ្រូ ឆេង ដែលអនិច្ចកម្មកកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៥:៤៣ នាទី ក្នុងជន្មាយុ ៨៤ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ គួរបញ្ជាក់ថា ឧបាសិកា ទ្រូង ឆេង គឺត្រូវជាម្ដាយបង្កើតរបស់លោកជំទាវ ខុង ស៊ុនអេង អ្នកដំណាងរាស្ត្រមណ្ឌល កំពង់ចាម ។