ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានអញ្ជើញចូលរួមប្រជុំពិគ្រោះយោបល់ និងបង្ហាញពីវឌ្ឍនភាព គម្រោងការបង្កើតទារកដ្ឋាន នៅក្នុងសហគមន៍សម្រាប់កូនរបស់បងប្អូនកម្មករ


កំពង់ចាម ៖ព្រឹកថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំពិគ្រោះយោបល់ និងបង្ហាញពីវឌ្ឍនភាព គម្រោងការបង្កើតទារកដ្ឋាន នៅក្នុងសហគមន៍សម្រាប់កូនរបស់បងប្អូនកម្មករ និងកម្មការនីរោងចក្រ ក្នុងខេត្តកំពង់ចាម។