ឯកឧត្តម គួច ចំរើន បានចូលរួមពិធីប្រកាស​ចែកវិញ្ញាប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម


នៅថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៨  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានគណបក្សខេត្ត បានចូលរួមពិធីប្រកាស​ចែកវិញ្ញាប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន០៣ភូមិ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ចំនួន១.១២០ក្បាលដី ដែលមានប្រជាពលរដ្ឋចូលរួម៤០០នាក់ ស្រី១២៥នាក់ ។បន្ទាប់មក ឯកឧត្តម  និងឯកឧត្តម ឈិត គឹមយាត សមាជិកព្រឹទ្ធសភាភូមិភាគ២ និងឯកឧត្តមអភិបាលរងខេត្ត បានចូលរួមក្នុងពិធីបើកការដ្ឋានផ្លូវចាក់បេតុងប្រវែង ១.៦៦០ម៉ែត្រ ទទឹង ០៧ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន មានប្រជាពលរដ្ឋចូលរួមសរុប៦៥០នាក់ ស្រី២៥០នាក់។