ឯកឧត្តម ប៉ាន សូរស័ក្តិ បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀងរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត នៅស្រុកព្រៃឈរ


នៅថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៨  ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀងរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ និងសមាជិកបក្សចំនួន ៣ឃុំ ក្នុងស្រុកព្រៃឈរគឺ៖ ឃុំជ្រៃវៀន ចំនួន៦៩៩នាក់ ឃុំសូរសែន្យ ចំនួន៤៥៩នាក់ និងឃុំស្រង៉ែ ចំនួន៤២៦នាក់។