ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ចាម


កំពង់ចាម៖នារសៀលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីរាជការជាសមាជិកគណៈកម្មការរៀបចំការប្រឡង និងមន្ទីរពាក់ព័ន្ធផងដែរ។