នៅថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកងមាស បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀងរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ និងសមាជិកបក្សចំនួន ២ឃុំ ក្នុងស្រុកកងមាស គឺ៖ ឃុំស្តៅ ចំនួន២០០នាក់ និងឃុំខ្ចៅ ចំនួន៣០០នាក់ ។ បន្ទាប់មក ឯកឧត្តម បានចុះពិនិត្យផ្លូវបើកថ្មី ចំណុចមុខសាលាបឋមស្តៅក្រោម ក្នុងភូមិល្វាក្រោម ចូលទៅកាន់ ភូមិអន្លង់គគីរ និងបានប្រគេទៀនវស្សា និងសម្ភារៈមួយចំនួននៅវត្តជេត្តពន ឃុំស្តៅ និងវត្តវ៉ារិន្ទមង្គល ឃុំខ្ចៅ ស្រុកកងមាស ។