ឯកឧត្តម លន់ លឹមថៃ បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀងរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅស្រុកព្រៃឈរ


នៅថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៨  ឯកឧត្តម លន់ លឹមថៃ ប្រធានគណបក្សខេត្ត និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀងរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ និងសមាជិកបក្សចំនួន ២ឃុំ ស្រុកព្រៃឈរ គឺ៖ ឃុំមៀន ចំនួន ៣៣០នាក់ និង ឃុំត្រពាំងព្រះ ចំនួន ៣៥៤នាក់ ។