កំពង់ចាម៖ នាថ្ងៃអាទិត្យ ៣កេីត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមករងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជេីញចូលរួមពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ជាយុវជនស្រុកព្រៃឈរ ចំនួន ១៨៣ រូប (ស្រី ៩០រូប) ក្រោមអធិបតីភាព ឯកឧត្ដម ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តា ល ប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ ។ ក្នុងនោះក៏មានការចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិក សមាជិកា ប្រធានក្រុមការងារយុវជនស្រុក និងក្រុមការងារថ្នាក់ស្រុក ដោយពិធីនេះប្រារព្ធឡេីងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តមគណៈអធិបតី មានមតិសំណេះសំណាល និងផ្តាំផ្ញេីរដល់យុវជនទាំងអស់អោយមានឆន្ទៈ មោះមុត រឹងមាំ ស្វាហាប់ អោយក្លាយជាទំពាំងស្នងឬស្សីទៅថ្ងៃមុខដេីម្បីជួយដឹកនាំប្រទេសកម្ពុជាអោយមានសុខសន្តិភាពបន្តជានិរន្តរ៍។