ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញទទួលអំណោយពី លោកស្រី ឃុន សោភ័ណ លោកស្រី សង សយចិន្តា លោក ប៉ាង វិធាន លោក នុត រស្មី លោកស្រី មាស សម្ផស្ស និងលោក សោម សុភ័ក្ត្រ នាយកប្រតិបត្តិអង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ (AFD) ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ


កំពង់ចាម ៖នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងលោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលអំណោយពី លោកស្រី ឃុន សោភ័ណ លោកស្រី សង សយចិន្តា លោក ប៉ាង វិធាន លោក នុត រស្មី លោកស្រី មាស សម្ផស្ស និងលោក សោម សុភ័ក្ត្រ នាយកប្រតិបត្តិអង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ (AFD) ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ក្នុងខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ឃុន សោភ័ណ លោកស្រី សង សយចិន្តា លោក ប៉ាង វិធាន លោក នុត រស្មី លោកស្រី មាស សម្ផស្ស និងលោក សោម សុភ័ក្ត្រ នាយកប្រតិបត្តិអង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ (AFD) ដែលបានឧបត្ថម្ភនូវសម្ភារៈមួយចំនួន ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ។ អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។

អំណោយដែលរដ្ឋបាលខេត្ត ទទួលបាននៅថ្ងៃនេះរួមមាន៖ អង្ករ ២.០០០គីឡូក្រាម មី៥០កេះ ទឹកស៊ីអ៉ីវ ៦០០ដប អាកុល ១កាន និងថវិកាមួយលានរៀលផងដែរ៕