ដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៦ ក្នុងស្រុកស្រីសន្ធរ


នៅថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៨  ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ លោកជំទាវ ស្រី គឹមឆយ បេក្ខជនតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងឯកឧត្តម ឈឹម វិន ប្រធានក្រុមជនបង្គោលយុវជនគណបក្សថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ បានចូលរួមដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលមានយុវជនគណបក្សស្រុកស្រីសន្ធរ ចូលរួមចំនួន២.០០០នាក់ រថយន្ត ៨០គ្រឿង ម៉ូតូ ៧៥០គ្រឿង។