ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម​អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីផែនការណែនាំ អំពីគោលការណ៍ នៃការបែងចែកថវិកាសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម


កំពង់ចាម ៖នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីផែនការណែនាំ អំពីគោលការណ៍ នៃការបែងចែកថវិកាសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរ-អង្គភាពជំនាញ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំសាលាខេត្ត ។