លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានចូលរួមពិធីប្រកាសចាត់តាំងប្រធានក្រុមការងារយុវជនគណបក្សស្រុកចំការលើ


កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នេះ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម រួមជាមួយនឹង ឯកឧត្តម ហួត ហាក់ សមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមជនបង្គោលយុវជនគណបក្សស្រុកចំការលើ បានចូលរួមពីធីប្រកាសចាត់តាំងប្រធានក្រុមការងារយុវជនគណបក្សស្រុកចំការលើ ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅតាមរយៈកិច្ចប្រជុំពីចម្ងាយ (Zoom meeting) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចំការលើ។

លោក ប៊ិនជីវន្ត មុនីរៈ ដែលត្រូវបានប្រកាសចាត់តាំងជាប្រធានក្រុមការងារយុវជនគណបក្សស្រុកចំការលើថ្មី បានប្ដេជ្ញាចិត្តនៅចំពោះមុខគណៈអធិបតី និងអង្គពិធីទាំងមូល ថានឹងខិតខំចូលរួមជាមួយគណបក្សតាមគ្រប់រូបភាព ដើម្បីកៀងគរយុវជនឲ្យចូលរួមគាំទ្រគណបក្ស។

នៅក្នុងការសំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ានិត បានផ្ដាំផ្ញើនូវពាក្យពេចន៍ជាច្រើន ព្រមទាំងបានសម្រួចទិសដៅជូនដល់ក្រុមការងារយុវជនគណបក្សស្រុកចំការលើ ឲ្យចូលរួមគ្រប់សកម្មភាពរបស់គណបក្សក្នុងនាមជាសេនាធិការរបស់គណបក្សលើកិច្ចការយុវជន និងបានលើកឡើងបន្ថែមថា “ក្នុងនាមជាយុវជន ត្រូវចេះរៀនសូត្រពីរៀមច្បង និងមនុស្សចាស់ ព្រោះពួកគេមមេរៀន និងបទពិសោធន៍ជីវិត ដែលយុវជនអាចយកមកសិក្សាថា គួរជំរុញអនុវត្តតាម ឬកែប្រែ ឬត្រូវជៀសវាង”។