ឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀង របស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ និងសមាជិកបក្ស ក្នុងស្រុកចំការលើ


នៅថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀង របស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ និងសមាជិកបក្សភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើ ចំនួន ៣៣៨នាក់ ស្រី១១៥នាក់។ ឯកឧត្តម ក៍បានចូលរួមក្នុងពីធីពិធីបញ្ចូលសមាជិកបក្សចំនួន៤៧៣នាក់ ស្រី២០៨នាក់ ក្នុងឃុំបុសខ្នុរ ស្រុកចំការលើ។