ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ នៅ វត្ត ជ័យ គិរី ហៅ ( វត្ត ភ្នំហាន់ជ័យ )


កំពង់ចាម៖ នៅ ព្រឹក ទី២២ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូ ង ចរិយា ប្រធាន កិត្តិយសសាខាសមាគមនារី ក ម្ពុ ជាដើម្បី សន្តិភាព ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត រួម នឹង ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តកំពង់ចាម និងដោយមាន អញ្ជើញចូលរួមពី លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញ ចូលរួម កាន់បិណ្ឌ វេន ទី ០១ នៅ វត្ត ជ័យ គិរី ហៅ ( វត្ត ហាន់ជ័យ ) ស្ថិតនៅ ក្នុងភូមិ ហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បី ធ្វើការ ឧទ្ទិសមគ្គផល កុសលផល បុណ្យ ជូនមាតា បិតា ញាតិ កកាទាំងប្រាំពីរសន្តាន ដែល បាន ចែក ឋាន និង អ្នកស្លាប់ ដោដោយសារជំងឺកូ វិដ-១៩ រួមនិង អតីតយុទ្ធជនស្នេហាជាតិ សូមឲ្យវិញ្ញាណក្ខនរបស់ពួកគាត់ មក ទទួលយក កុសលផល បុណ្យ និងបានទៅ កើត ក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ថ្លែងនៅក្នុងពិធីបុណ្យនោះ ឯកឧត្តមអភិបាលខេត្ត បាន អំពាវនាវ ដល់ ពុទ្ធបរ ស័ ទ ទាំងអស់ នៅពេល មកកាន់ បិណ្ឌ តាម វត្ត អារាម នីមួយៗ ត្រូវ មានការប្រុងប្រយ័ត្ន ខ្ពស់ ជាប់ ជានិច្ច ដោយត្រូវចូលរួមអនុវត្តទៅតាមវិធានការរបស់សុសុខាភិបាល និងវិធានការរបស់ប្រមុខ រដ្ឋាភិបាល «៣ ការពារ និង ៣កុំ» ។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា យើយើងមិនត្រូវធ្វេស បប្រហែសនៅពេលធ្វើ ដំណដំណើរទៅកាន់វត្ត អារាម ណាមួយ ដោយដោយត្រូវចូលរួមគោរព ច្បាប់ ចរាចរណ៍ មានការ យោគយល់ អធ្យាស្រ័យ ឱ្យ គ្នា ទៅ វិញ ទៅមក ក្នុងការ ធ្វើដំណើរដើម្បី សេចក្តីសុខ និងសុវត្ថិភាព ទាំងអស់គ្នា ។

ក្នុងពិធីកាន់បិណ្ឌ វេវេទី១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ ព្រមទាំងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បាន នាំយក នូវ ទេយ្យវត្ថុ និង បច្ច័យ មួយចំនួន ប្រគេន ដល់ ព្រះសង្ឃ គង់នៅវត្ត ជ័យ គិរី ហៅ ( វត្ត ភ្នំហាន់ជ័យ ) រួមមាន ៖ អង្ករ ចំនួន ២០០ គីឡូក្រាម -មី ចំនួន ៥ កកេស -ទឹកបរិសុទ្ធ ៥ កកេស -ទឹកក្រូច ៥ កកេស -និង ទឹកដោះគោ ខាប់ ១ កេស -តែ ចំនួន ៥ កញ្ចប់ -ស្ករស ចំនួន ៥ គគីឡូ -ចង្ហាន់ ចំនួន ៧ ស្រាក់ ផ្លែឈើ ចំនួន ៥ កន្ត្រក់ និងបច្ច័យ សម្រាប់ កសាងដែលជាថវិការផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ ដា និង លលលោកជំទាវ ចំនួន ២,០០០,០០០ រៀល បូករួម ថវិកា ១០០ ដុល្លារ និងថវិការបស់ សប្បុរសជន ចំនួន ៣,៣០០,០០០ រៀល ផងដែរ ។