នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សខេត្តខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បញ្ចូលសមាជិកគណបក្សចំនួន ១៦៧ ស្រី១០៤នាក់ ដែលមកពីសកលវិទ្យាល័យជា ស៊ីម កំចាយមារចំនួន១០៦ ស្រី៧៨ និង គរុកោសល្យភូមិភាគរួមជាមួយមហាវិទ្យាល័យផ្សេងទៀតចំនួន៦១ នាក់ ស្រី២៦ នាក់។
អញ្ជើញចូលរួមក្នុងឱកាសនោះដែរ រួមមាន៖
ឯកឧត្តម ស្រី កានឿន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានមន្ទីរគណបក្សខេត្ត ឯកឧត្តម ម៉ៅ ណែត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈត្រួតពិនិត្យគណបក្សខេត្ត ឯកឧត្តម ទុំ លឹម យុន អនុប្រធានគណៈចាត់តាំខេត្ត និងតំណាងសកលវិទ្យាល័យចំនួន ចំនួន២រូប។
បន្ទាប់ពីបានប្រារព្វពិធីបញ្ចូលសមាជិកគណបក្សតាមកម្មវិធី និងលក្ខន្តិកៈបក្សបានកំណត់រួចមក ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ សំណេះសំណាល ទៅកាន់សមាជិកថ្មី ដោយធ្វើការរំលឹកឡើងវិញ អំពីប្រវត្តិ បេសកកម្ម និងស្នាដៃមិនអាចកាត់ថ្លៃបាន របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសមហាពលីកម្មដ៏មហិមា របស់ សម្តេចតេជោ ហ៊ុន សែន រួមជាមួយវីរជនស្នេហាជាតិដ៏ទៃទៀត ដែលបានដើរតួនាទីស្នូលក្នុងការតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ និងដឹកនាំប្រទេសជាតិ មកកាន់សុខសន្តិភាព វឌ្ឍនភាព និង លទ្ធិប្រជាធិបតេយ្យ រហូតដល់បច្ចុប្បន្ន ។
ជាមួយនឹងការរីកចម្រើនលើគ្រប់វិស័យ របស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានសម្តច តេជោសែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី ឯឧត្តម គួច ចំរើន បានអំពាវនាវដល់សមាជិកថ្មី ត្រៀមគ្រប់ឯកសារចូលរួមបោះឆ្នោត និងសូមទៅ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ក៏បានធ្វើការបកស្រាយនូវគ្រប់ឧបាយកលទុច្ចរិត របស់ពួកឧទ្ទាមនយោបាយទាំងនៅក្នុងស្រុក និងក្រៅស្រុក រួមទាំពួកបរទេសដែលនៅពីក្រោយផងដែរ។