កំពង់ចាម ៖នៅព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុង ពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវី-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងដែលប្រារព្ធធ្វើនៅសាលសន្និសីទសាលាខេត្ត។
អញ្ជើញចូលរួមក្នុឱកាសនោះរួមមានគណៈប្រតិភូរបស់ក្រសួងសុខាភិបាលបាល ឯកឧត្តម អភិបាលរងខេត្ត ស្នងការរដ្ឋានគរបាលខេត្ត ប្រធានមន្ទីរអង្គភាព ចំណុះខេត្ត អភិបាល ក្រុង/ស្រុក មន្រ្តីសុខាភិបាលជាច្រើនរូប។